ព័ត៌មានជាតិ

ស្រីស្រស់ម្នាក់ខំលាក់គ្រឿងញៀនក្បែរសុដន់ តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើកាស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនក្រុមជនជួញដូរគ្រឿងញៀនបាន២នាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ ព្រមទាំងដកហូតបានគឿងញៀន១កញ្ចប់ធំ តម្លៃជាង៣០០ដុល្លារ ដែលស្រ្តីសង្ស័យលាក់នៅក្នុងសុដន់ និង២កញ្ចប់តូច រួមទាំងជញ្ជីងថ្លឹង និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនជាច្រើនទៀត។

ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ កៅ ឡុង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះ ធុច ណាលី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទួលសង្កាត់កំបូល។

ចំណែកវត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៍សថ្លា ១កញ្ចប់ធំ ២កញ្ចប់ល្មម ឧបករណ៍ សម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់នគរបាលផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់