សៀមរាបៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ បានបង្កឲ្យខូចខាតផ្ទះ តូបលក់ដូរតាមចិញ្ចើមផ្លូវ និងរលំដើមឈើមួយចំនួន នៅក្រុងសៀមរាប៕







ព័ត៌មានក្នុងដៃអ្នក
សៀមរាបៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ បានបង្កឲ្យខូចខាតផ្ទះ តូបលក់ដូរតាមចិញ្ចើមផ្លូវ និងរលំដើមឈើមួយចំនួន នៅក្រុងសៀមរាប៕
ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មួយដែលបានកើតឡើងស្ថិតនៅ ចំណុចផ្លូវជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ…
ក្រចេះ: ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូនៅស្រុកឆ្លូង ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិចំណុចភូមិដីថ្មី ឃុំព្រែកសាមាន់ ស្រុកឆ្លូង រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នា។ ក្នុងហេតុការណ៍នេះអ្នកបើករថយន្តបង្កបានគេចខ្លួន ខណៈជនរងគ្រោះជាអ្នកជិះម៉ូតូ ២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង។ ជនរងគ្រោះទាំងពីរនាក់មាន ១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ។…
ខេត្តព្រះវិហារ៖វិទ្យុជាតិ FM៩៧.០០MHz ភ្នំត្បែងព្រះវិហារនិងសមិទ្ធផលអគារស្ថានីយ៍វិទ្យុមានទីតាំងក្នុងមន្ទីរព័ត៌មានខេត្តស្ថិតក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកខៀវកាញារីទ្ធរដ្ឋមន្ដ្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៨តុលា២០១៤។ ពិធីនេះមានការអញ្ជើញចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំមន្ដ្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្តនិងប្រជាពលរដ្ឋសរុបចំនួន២៥៥នាក់។ លោករ៉ាត់សោភាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារបានជំរាបជូនគណះអធិបតីថាវិស័យព័ត៌មាននៅទូទាំងខេត្តព្រះវិហារមានការរីកចំរើនគួរអោយមោទនភាពគឺយើងមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកាន់តែសំបូរបែប។ប្រជាពលរដ្ឋទទួលបានព័ត៌មានសំខាន់ៗជាច្រើនពាក់ព័ន្ធជីវភាពរស់នៅក្នុងសង្គមចាប់ពីទីក្រុងរហូតដល់ជនបទ។ លោកប្រធានមន្ទីរព័ត៌មានបន្តទៀតថាវិទ្យុជាតិភ្នំត្បែងព្រះវិហារបានធ្វើការផ្សាយសាកល្បងមួយរយះពេលខ្លីរួចមកហើយឃើញថាមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដោយផ្សាយផ្តោតសំខាន់អំពីសភាពការណ៍និងព្រឹត្តការណ៍ទាន់ហេតុការណ៍ដែលបានកើតទ្បើងនៅក្នុងប្រទេសនិងអន្តរជាតិ។សមិទ្ធផលថ្មីនេះបានមកពីការខិតខំយកចិត្តទុកដាក់របស់លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានទើបខេត្តព្រះវិហារមានអាទិភាពទទួលបានការតំទ្បើងវិទ្យុជាតិនិងសមិទ្ធផលអគារស្ថានីយ៍វិទ្យុមុនគេ។លោកថ្លែងថាសមិទ្ធផលអគារស្ថានីយ៍វិទ្យុសាងសង់ដោយថវិការរដ្ឋ។រីឯវិទ្យុជាតិនេះបំពាក់ដោយអង់តែនថ្មីកំពស់៧០ម៉ែត្រមានវិសាលភាពផ្សព្វផ្សាយព័ត៌មានបានប្រមាណ៨០ភាគរយគ្របដណ្ដប់ទូទាំងខេត្តព្រះវិហារ។ លោកខៀវកាញារីទ្ធរដ្ឋមន្ដ្រីក្រសួងព័ត៌មានបានមានប្រសាសន៍សំណេះសំណាលយ៉ាងខ្លីថាបន្ទាប់ពីទទួលបានវិទ្យុជាតិថ្មីនិងអគារស្ថានីយ៍វិទ្យុនេះត្រូវមានការថែទាំអោយបានល្អជាពិសេសមន្ដ្រីក្នុងមន្ទីរព័ត៌មានទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញការងារផ្សាយព័ត៌មានអោយបានល្អជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ចង់ស្ដាប់ចង់ដឹងព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗ។ លោករដ្ឋមន្ដ្រីព័ត៌មានថ្លែងទៅកាន់អង្គពិធីទាំងមូលថានៅឆ្នាំ២០១៥ខាងមុខនេះក្រសួងព័ត៌មាននឹងរៀបចំតំទ្បើងស្ថានីយ៍ទូរទស្សន៍ជាតិ(ទទក)ប្រចាំខេត្តព្រះវិហារមួយទៀតដែលយើងអាចទស្សនាបាននៅទូទាំងខេត្តតាមរយះការប្រើអង់តែនទូរទស្សន៍ធម្មតានៅតាមលំនៅដ្ឋាន។គម្រោងតំទ្បើងស្ថានីយ៍ទូរទស្សន៍ជាតិនេះដោយសារសព្វថ្ងៃនេះនៅខេត្តព្រះវិហារប្រជាពលរដ្ឋអាចទស្សនាបានតែទូរទស្សន៍ខ្សែកាបឯកជនក្នុងក្រុងព្រះវិហារតែប៉ុណ្ណោះ។ ចប់កម្មវិធីសំណេះសំណាលលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងប្រតិភូអមដំណើរបានអញ្ជើញធ្វើពិធីកាត់ខ្សែបូរព៌ជានិមិត្តរូបដើម្បីបើកសម្ពោធដាក់អោយប្រើប្រាស់វិទ្យុជាតិភ្នំត្បែងនិងអគារស្ថានីយ៍វិទ្យុជាតិជាផ្លូវការតទៅ។ក្នុងពិធីសម្ពោធខាងលើប្រជាពលរដ្ឋចូលរួមចំនួន២០០នាក់បានទទួលអំណោយថវិកាឧបត្ថម្ភមួយចំនួនពីលោករដ្ឋមន្ដ្រីផងដែរ៕ មតិយោបល់
មតិយោបល់