ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានសាធារណៈតម្លៃទាប-មធ្យម ចាប់ផ្តើមទទួលពាក្យស្នើសុំទិញហើយ

លំនៅដ្ឋានតម្លៃទាប-មធ្យម បានចាប់ផ្តើមទទួលពាក្យស្នើសុំទិញហើយ ចាប់ពីថ្ងៃនេះតទៅ ដោយក្រុមហ៊ុន Worldbridge Land Cambodia បានប្រគល់សិទ្ធិដល់ក្រុមហ៊ុន Khmer Foundation Appraisal (KFA) ដើម្បីសម្របសម្រួលក្នុងការលក់គម្រោងនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន KFA ប្រកាសនៅថ្ងៃនេះ។

អតិថិជន​​ ដែលមានបំណងជាវ អាចមកដាក់ពាក្យស្នើសុំទិញ ដើម្បីឲ្យក្រុមហ៊ុនពិនិត្យមើលថា អតិថិជន មានគ្រប់លក្ខខណ្ឌ ក្នុងការជាវលើគម្រោងនេះដែរឬទេ។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

មតិយោបល់