ព័ត៌មានជាតិ

មនុស្ស៥នាក់ ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដោះលែងបណ្តោះអាសន្ន

មណ្ឌលគិរីៈ ជនសង្ស័យទាំង៥ នាក់ដែលត្រូវសមត្ថកិច្ចក្របួចចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចរណ្ដៅរ៉ែមាស ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ដែលសង្ស័យមានផ្ទុកសាធាតុញៀនក្នុងខ្លួន។

ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិ ឃុំ ខាងលើ បានឲ្យដឹងថា គេឃើញជនសង្ស័យទាំង៥នាក់ នោះបានត្រឡប់មកវិញហើយ ខណៈដែលត្រូវបានសមត្ថកិច្ចឃុំចុងផ្លាស់ ចាប់បញ្ជូនមកទីបញ្ជាការខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយការឃុំខ្លួននោះ មិនទាន់និងបាន រយៈពេល៣ថ្ងៃផង។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់មិនយល់នោះទេ ហេតុអីក៏ចាប់មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានដោះលែងឲ្យចេញមកវិញ ទាំងដឹងថាជនទាំង ៥ នាក់នេះបានប្រព្រឹត្ត និងប្រើប្រាស់គ្រឿងញៀន។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញា នៃសាលាដំបូង បានប្រាប់ Post News នៅរសៀលថ្ងៃទី ២៣ កុម្ភៈ ២០១៧ ថា លោកពុំបានចេញដីការឲ្យដោះលែងជនសង្ស័យចំនួន ៥ នាក់នោះទេ ប៉ុន្តែនេះគឺជាច្បាប់តុលា និងចៅក្រម នៃមាត្រា៤៥ បណ្ដោះអាសន្ន តែប៉ុណ្ណោះ ព្រោះជនសង្ស័យទាំង៥ នាក់ ដែលសង្ស័យមានផ្ទុកសាធាតុញៀន។

លោកបន្តទៀតថា បើនិយាយពីច្បាប់នៃ រដ្ឋធនុញ្ញម នៃមាត្រា៤៥ របស់តុលា បានសម្រេចថាជនសង្ស័យទាំង ៥ នាក់ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន គឺ ជាជនរងគ្រោះ អញ្ចឹងយើង នឹងធ្វើការពិន័យគាត់ ឲ្យគាត់ត្រឡប់ទៅវិញ យើងមិនមែនដោះលែងគាត់ទេ ។

លោក សូ សុវិទ្យា បានឲ្យដឹងទៀតថា តែក៏ពាក់ព័ន្ធនឹងនិតិវិធី មួយជម្រះក្ដីបានពី តុលាការ ដោយការជម្រះសម្រាប់រយៈពេល ១៥ថ្ងៃ ទើបអាចមកជម្រះ និង សម្រេចចំពោះពួកគាត់។ អញ្ចឹង វាមិនមែនជាបញ្ហាអី ក៏តុលាដោះលែង ប៉ុន្តែការអនុវត្តច្បាប់ ដល់ពេលដែលមេធាវីប្តឹងយើងវាខុសនឹងច្បាប់ តើអ្នកណាជាអ្នកទទួលខុសត្រូវវិញ។

បញ្ជាក់ ជនសង្ស័យចំនួន៥ នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ កុម្ភៈ ២០១៧ មកម្ល៉េះ ករណី ដែលសមត្ថកិច្ចសន្និដ្ឋាន ថាមានផ្ទុក និង លាក់សាធាតុញៀននៅចំណុច ភូមិឃុំខាងលើ ដោយត្រូវបានព្រះរាជអាជ្ញា នៃតុលាសាលាដំបូង ខេត្តមណ្ឌលគីរី ជម្រះដោះលែងខ្លួនបណ្ដោះអាសន្ន ទី១មានឈ្មោះ កុយ សេរី វុធ អាយុ២៤ ឆ្នាំ ភេទប្រុស ស្រុកកំណើតរស់នៅភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី២ឈ្មោះ វេត វិត អាយុ២៤ឆ្នាំ ភេទប្រុស ស្រុកកំណើតស្ថិតនៅភូមិ ផ្លូវគោ ឃុំត្រពាំងជរ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ,ទី៣ ឈ្មោះ វុន រ៉េង ស្រ៊ុង អាយុ ៣៣ ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី , ទី៤ឈ្មោះ ពៅ អាត អាយុ ៣៥ ឆ្នាំភេទប្រុស ស្រុកកំណើតស្ថិតនៅភូមិចាក់អង្រែ ឃុំចាក់អង្រែលើ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងទី៥មានឈ្មោះ ថាសាក់ ដារ៉ា អាយុ២៩ភេទប្រុស ស្រុកកំណើតរស់នៅភូមិវាលបេង ឃុំវាលបេង ស្រុកពាមជ័រ ខេត្តព្រៃវែង ដោយត្រូវបាន សម្រេចឲ្យដោះលែងបណ្ដោះអាសន្ន ៕

មតិយោបល់