ព័ត៌មានសេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា សម្រេចចេញអនុក្រឹត្យលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ដើម្បីសម្រួលដល់បន្ទុកបង់ពន្ធរបស់ ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យស្តីពី វិធាន និងនីតិវិធីនៃការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា ធ្វើឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧។

អនុក្រឹត្យនេះ កំណត់នូវវិធាន និងនិតីវិធីនៃការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាចំពោះ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ និងកាន់កាប់ដី ក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល និងការទទួលកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន។

គួរជម្រាបដែរថា ការទទួលកម្មសិទ្ធិ ទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវខ្លឹមសារអនុក្រឹត្យដូចខាងក្រោម៖

មតិយោបល់