ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គ្រោងនឹងចូលរួមប្រកួតយក ជ័យលាភីអង្ករល្អបំផុតលើពិភពលោក ឆ្នាំ ២០១៦

កម្ពុជា គ្រោងនឹងចូលរួមប្រកួតយកជ័យលាភីអង្ករល្អបំផុតលើពិភពលោកលើកទី ៨ ដែលប្រព្រឹត្តិទៅនៅប្រទេសថៃ ពីថ្ងៃទី ១៦ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយកាលពីម្សិលមិញនេះ។

អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចាប់ផ្តើមប្រកាសស្វែងរកសហគមន៍កសិកម្ម និងរោងម៉ាស៊ីន ដែលមានចំណាប់អារម្មណ៍ និងលទ្ធភាពចូលរួម យកអង្ករក្រអូបប្រណីត ដើម្បីចូលរួមការប្រកួតនេះ។

សហគមន៍កសិកម្ម និងរោងម៉ាស៊ីន ដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនង និងផ្ញើសំណាកអង្ករមកកាន់សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ពីថ្ងៃទី ១ ដល់ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ។

សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងលក្ខខណ្ឌចូលរួមប្រកួត មានដូចខាងក្រោម៖

14581455_1213528385379043_5997229742556265955_n 13706117_1931002900459665_737118328_n

មតិយោបល់