បាត់ដំបងៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 2Z-1117 បើកបរខ្វះការប្រុងប្រយត្ន័ បុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ សង្ស័យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានគេអះអាងថា មានអ្នករងរបួស ប៉ុន្តែនៅមិនទាន់ច្បាស់ថាប៉ុន្មាននាក់នៅឡើយនោះទេ ហើយត្រូវបានគេបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់