ព័ត៌មានសេដ្ឋកិច្ច

One Park គម្រោងអគារស្នាក់នៅដ៏ប្រណិត នឹងលេចរូបរាងឡើងនៅកណ្តាលទីក្រុងភ្នំពេញ

One Park គម្រោងអគារស្នាក់នៅដ៏ប្រណិត នឹងលេចរូបរាងឋិតនៅចំកណ្តាលទីក្រុងភ្នំពេញនាពេលខាងមុខនេះ។ នេះដោយយោងតាមគេហទំព័រ Guru។

គម្រោងខុនដូ One Park សាងសង់ឡើងតាមរចនាម៉ូតបែបអឺរ៉ុប ដែលរចនាដោយក្រុមហ៊ុន GRED ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្ម DPA ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ នៅប្រទេសសិង្ហបុរី។

គម្រោងនេះសាងសង់ឡើងលើផ្ទៃដី ៧.៩ហិកតា និងមានទីតាំងឋិតនៅជិតស្ថាប័នរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួន តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៃរាជធានីភ្នំពេញ។

អគារខុនដូនេះរួមមាន ផ្សារទំនើប អាងហែលទឹក កន្លែងហាត់ប្រាណជាច្រើនទៀត និងមានតម្លៃ ១៧០,០០០ដុល្លារអាមេរិកក្នុងមួយយូនីត។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ខុនដូដ៏ប្រណិតនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខនេះ៕

មតិយោបល់