ប្រជាជនរស់នៅទីក្រុងភ្នំពេញប្រមាណជា ២សែននាក់ បានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រមាណជា ១០០០លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី របាយការណ៍ឥណទានកម្ពុជា ដកស្រង់ដោយ ធនាគារជាតិនៃកម្ពុជា។
សម្រាប់បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង មានបរិមាណឥណទានចន្លោះពី ៧០០លានដុល្លារអាមេរិក ទៅ ១០០០លានដុល្លារអាមេរិក។
រីឯចំនួនអតិថិជន ដែលទទួលបានឥណទានច្រើនជាងគេគឺ រាជធានីភ្នំពេញ មានអតិថិជនច្រើនជាង ២សែននាក់ ខេត្តកណ្តាល មានអតិថិជនចន្លោះពី ១.៥សែន ដល់ ២សែននាក់ ហើយបន្ទាប់ពីនោះរួមមាន ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាម ព្រៃវែង តាកែវ កំពង់ធំ និងបាត់ដំបង មានអតិថិជនចន្លោះពី ១សែននាក់ ដល់ ១.៥សែននាក់។
គួររម្លឹកដែរថា ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឲ្យធនាគារទាំងអស់ យកចិត្តទុកដាក់អនុវត្តក្រមប្រតិបត្តិធនាគារ ឲ្យបានពេញលេញ ដើម្បីចៀសវាងនូវបន្ទុកបំណុលលើសលប់ ក៏ដូចជាពង្រឹងកិច្ចការពារអតិថិជនផងដែរ៕
មតិយោបល់