ព័ត៌មានជាតិ

រថយន្ត១គ្រឿង បុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

កណ្ដាល: នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ:នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតទ្បើងរវាងរថយន្ត១គ្រឿង បុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក
នៅចំណុចផ្លូវលេខ២១ ក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង ម៉ាកសាន់យ៉ាន់សេ១៥០ ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង១F៦៩២៧ បើកបរដោយឈ្មោះស៊ុន ជា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រ្កានដី ខ្អម ឆ្នាំងដី មានទីលំនៅភូមិបែកស្គ ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយប្រពន្ធឈ្មោះ ប៉ោ សំណាង អាយុ៣៥ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច កើតហេតុខាងលើរថយន្ត០១ គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់៣A០៤៦៥ បើកបរដោយឈ្មោះ កាំង ថាវរី ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បានបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះស្រុកស្អាង ដឹកយកទៅ
ព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង និងឃាត់ខ្លួនអ្នកបើកបររថយន្ត យកមកធ្វើការសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់