រថយន្តប្រណិត Bentley តម្លៃចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ បានបង្ហាញវត្តមានជាផ្លូវការ នៅក្នុងទីផ្សារកម្ពុជា ចាប់ពីឆ្នាំ ២០១៧នេះតទៅ។
ក្រុមហ៊ុន HGB Group ទទួលបានសិទ្ធិចែកចាយរថយន្តទំនើប មកពីចក្រភពអង់គ្លេស ផ្តល់ដោយក្រុមហ៊ុន Bentley Motors ដោយផ្ទាល់ផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន HGB Group។
ក្រុមហ៊ុន HGB បានទាក់ទាញក្រុមហ៊ុនរថយន្តម៉ាកល្បីជាច្រើនមកកម្ពុជា ដូចជា Rolls Royce, Mazda, VW និង Bentley ជាដើម ដែលជាមោទនភាពមួយរបស់កម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្រុមហ៊ុន Bentley Motors ក៏មានភាពរីករាយក្នុងការសហការជាមួយ ក្រុមហ៊ុន HGB ដោយជាក្រុមហ៊ុនមានសមត្ថភាព និងជំនាញច្បាស់លាស់ខាងរថយន្ត ហើយទីផ្សារកម្ពុជា ក៏កំពុងតែរីកចម្រើន គួបផ្សំជាមួយការផ្លាស់ប្តូរផ្នត់គំនិតមករករថយន្តប្រណីត ទើបក្លាយជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍របស់ Bentley។
គួរបញ្ជាក់ដែរថា អង់គ្លេស ជាលំដាប់ថ្នាក់លេខ ៣លើសកលលោក ក្នុងការផលិតរថយន្ត ហើយអង់គ្លេសផលិតបានប្រមាណ ១.៦ប៊ីលានគ្រឿង ក្នុងមួយឆ្នាំ៕
មតិយោបល់