ព្រះសីហនុៈ នៅវេលាម៉ោង ១០ និង៤០នាទី ថ្ងៃទី២៦ ខែកុម្ភៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត បុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស ០២ នាក់ រងរបួសធ្ងន់ និងស្រាល នៅភូមិ០១ សង្កាត់លេខ០១ ក្រុង និងខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុការណ៍ រថយន្តម៉ាក HiNo ពណ៌ស ផ្លាកលេខ ក4791 ភព3 ជាអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯម៉ូតូវិញ ម៉ាក ARI BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C 4564 បើកបរដោយ ឈ្មោះ សោម ប៊ុនឡាក់ ហៅក្រៅ យ៉ាវ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន ( របួសស្រាល ) រស់នៅក្រុម ទី១៧ ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ចែម សម្ភស្ស ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រយូស្តារ (រងរបួសធ្ងន់ដេរ ០៤ថ្នេរ ចំចុងចិញ្ចើមខាងស្តាំ ) ស្នាក់នៅផ្ទះជួលក្រុមទី១៤ ភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បន្ទាប់ពីកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការ សន្តិសុខទំនប់រលក បានចុះទៅដល់ដើម្បីជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះតាមដងផ្លូវ៕
មតិយោបល់