មន្ទីរសាធារណការ នឹងដឹកជញ្ជូន បានបកស្រាយនូវករណីស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ ៤ ថា ស្ពានអាកាសនេះ គឺសាងសង់ត្រឹមត្រូវតាមបច្ចេកទេសច្បាស់លាស់ណាស់។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ចេញផ្សាយប្រមាណជា ១ម៉ោងមុខនេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនបានបកស្រាយបំភ្លឺថា៖
១.គម្រោងនេះ ឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង
២. បញ្ហាផលប៉ះពាល់ផ្សេងៗមានដូចជា បណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ ជាពិសេសប៉ះពាល់ប្រជាពលរដ្ឋ ព្រោះជណ្តើរឡើងចុះ ចំពីមុខផ្ទះកៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ជាដាច់ខាត
៣.ផ្លូវក្រៅសងខាង សម្រាប់យានយន្តចេញ និងចូលផ្ទះសងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើន
៤. ជួររត់ត្រង់នឹងគន្លងជណ្តើរស្របផ្លូវ នឹងបង្កើតជាចំណតរថយន្ត រួមទាំងរៀបចំសួនច្បារផងដែរ
៥. ការសិក្សាទីតាំងគ្រឹះស្ពាន មិនឲ្យប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាតផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូន ទទួលជ្រាបជាព័ត៌មាន ចៀសវាងការយល់ច្រឡំតទៅទៀត៕
មតិយោបល់