ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាដេត និង យ៉ា យ៉ា ប្រកាសជាសារធារណៈថាជា ” សង្សារ “

តារាឯកប្រុស ណាដេត ឃុគិមិយៈ ធ្លាប់បានចាប់គូជាមួយ តារាស្រី យ៉ា​យ៉ា តែចុងក្រោយនេះ បានចេញមុខទម្លាយជាសាធារណៈថាជា ” សង្សារ ” ហើយ ក៏ព្រោះតែខាងស្រីបើកដៃថា ចង់ហៅបែបណានោះបាន ទោះអ្នកគ្រប់គ្រងតារារូបនេះព្យាយាមប្រាប់ថា ជាបងប្អូនក៏ដោយ ។ នេះបើយោងតាមគេហទំព័រ .kapook. ។

នៅទីបំផុតតារាស្រី យ៉ា យ៉ា បានចេញខ្លួនបប្រកាសទំនាក់ទំនងលើកនេះជាមួយ តារាប្រុស ណាដេត ជាសង្សារក៏ពិតមែនក្ដី ក៏ប៉ុន្ដខាងក្រុមអ្នកគ្រប់គ្រងតារាស្រី នៅតែប្រកែកថា ត្រឹមជាបងប្អូននឹងគ្នា ដែលកាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ អ្នកទាំងពីបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានរួមគ្នាតែម្ដង ។

ណាដេត បាននិយាយក្នុងបទសម្ភាសន៍ថា ” យើនៅមិនទាន់ផ្ដោតខ្លាំងលើទំនាក់ទំនងជា សង្សារ ច្រើនជាងនៅឡើយទេ តែពួកយើងជាតារាសម្ដែងរបស់ប្រជាជន ពួកគេតែងតែចង់ដឹងចង់ឮបន្ថែម តែសូមឲ្យពេលវេលាជាអ្នកពិសោធន៍ចុះ ហើយខាងអ្នកគ្រប់គ្រងអាចមិនទាន់ដឹងច្រើនជាង ។

បើទោះបីជាការបកស្រាយរបស់ភាគីខាងប្រុសយ៉ាងដូច្នោះក្ដី តែតារាស្រី យ៉ា យ៉ា វិញបាននិយាយបកស្រាយប្រាប់អ្នកសារព័ត៌មានថា ” បាននិយាយជាមួយ បងអេ ( អ្នកគ្រប់គ្រង ) គាត់ថា មិនទាន់បានស្ដាប់ពួកយើងផ្ដល់បទសម្ភាសន៍នៅឡើយទេ ហើយការនិយាយក៏មានភាពមាំទាំ ព្រោះពួកយើងចង់ឲ្យអ្នករាល់គ្នាយល់ដោយភាពប្រាកដប្រជា ហើយរឿងពួកយើងស្ថិតក្នុង ឋានៈអ្វីនេះ គឺស្រេចតែការហៅ ចង់ហៅយ៉ាងម៉េចក៏បាន សង្សារក៏បាន ” ៕

មតិយោបល់