ព័ត៌មានសេដ្ឋកិច្ច

សួនច្បារប្រជាធិបតេយ្យ ជំនួសសួនច្បារសូគីម៉ិចឫស្សីកែវ ចាប់ផ្តើមស្ថាបនាហើយ

រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាសួនច្បារប្រជាធិបតេយ្យ ដែលមានទីតាំងនៅសួនច្បារសូគីម៉ិចឫស្សីកែវ តាមផ្លូវជាតិលេខ ៥។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។

នៅក្នុងសួនច្បារនេះ មានទីធ្លាការឺឡា សួនច្បារ ចំណតរថយន្ត បង្គន់អនាម័យ បង្គោលហ្វាបំភ្លឺ និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត។

ការផ្លាស់ប្តូរសួនច្បារប្រជាធិបតេយ្យ មកទីតាំងថ្មីនេះ គឺដោយសារមានការសំណូមពរពី សំណាក់ប្រជាពលរដ្ឋ សមាគម និងធនាគារ ដែលរស់នៅជុំវិញទីលានប្រជាធិបតេយ្យចាស់។

គួរបញ្ជាក់ដែរថា ទីតាំងសួនច្បារប្រជាធិបតេយ្យចាស់ ជាតំបន់សម្រាប់ពាណិជ្ជករ អ្នកការទូត និងភ្ញៀវទេសចរ ដែលត្រូវបានប្តូរចេញ ដើម្បីចៀសវាងបង្កផលប៉ះពាល់នានា ហើយត្រូវយកធ្វើជាសួនច្បារវិញ សម្រាប់ប្រជាពលរដ្ឋលំហែកាយ និងធ្វើជាកន្លែងសម្រាប់ជនពិការប្រគុំតន្រ្តី៕

មតិយោបល់