ព័ត៌មានសេដ្ឋកិច្ច

Embassy Central អគារស្នាក់នៅដ៏ទំនើប នឹងមានវត្តមាននៅតំបន់បឹងកេងកង១

Embassy Central អគារស្នាក់នៅដ៏ទំនើប គ្រោងនឹងបង្ហាញវត្តមាន នៅចំកណ្តាលនៃតំបន់បឹងកេងកង១ ដែលជាតំបន់ដ៏មានប្រជាប្រិយភាពមួយ នៅទីក្រុងភ្នំពេញ​នាពេលខាងមុននេះ។ នេះដោយយោងតាមគេហទំព័រ Embassy Central។

Embassy Central អភិវឌ្ឍដោយក្រុមហ៊ុន Urban Land Co.Ltd ដែលគ្រោងសាងសង់ឡើងកម្ពស់២៥ជាន់ នឹងមានបន្ទប់ស្នាក់នៅសរុបចំនួន ១១៩យូនីត។

គម្រោងអគារស្នាក់នៅ Embassy Central នឹងនាំមកនូវការរស់នៅបែបទាន់សម័យ ជាមួយនឹងប្រណិតភាពរចនាបទចំរុះ ដែលមានស្តង់ដាខ្ពស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅ។

អ្នកស្នាក់នៅទាំងអស់ អាចរីករាយជាមួយសេវាកម្មជាច្រើននៅទីនោះ រួមមាន​អាងហែលទឹក កន្លែងហាត់ប្រាណ សួនកម្សាន្ត សូណា និងកន្លែងពាណិជ្ជកម្មផ្សេងៗបន្ថែមទៀត។

សូមជម្រាបផងដែរថា គម្រោងនេះចាប់ផ្តើមសាងសង់នៅឆមាសទី ១ នៅឆ្នាំ ២០១៦ នឹងគ្រោងបញ្ចប់នៅឆមាសទី៤ ឆ្នាំ ២០១៨ខាងមុខនេះ៕

មតិយោបល់