ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

[VDO] ជប៉ុន បញ្ចូលមុខវិជ្ជាគេហកិច្ច ក្នុងថ្នាក់បឋមសិក្សា សម្រាប់សិស្សានុសិស្សកុមាររបស់ប្រទេសខ្លួន

ជប៉ុន: ក្មេងៗសិស្សានុសិស្សកុមារាកុមារី ជប៉ុន ទាំងនេះ ទំនងរីករាយជាខ្លាំង ជាមួយនឹងកិច្ចការសម្អាតថ្នាក់រៀនរបស់ពួកគេ ដែលកិច្ចការសាលាមួយនេះ ត្រូវបានគេឱ្យឈ្មោះថា ” O-SOJI ” តម្រូវឱ្យសិស្សតូចៗទាំងនេះ ដោយត្រូវតែអនុវត្តន៍ប្រចាំថ្ងៃ តែម្តង។

កុមារីម្នាក់ បានព្រលយសម្តីថា ” វាជាការប្រសើរបំផុត ក្នុងការសម្អាតថ្នាក់រៀនខ្លួនឯង ព្រោះវាជាពិភពរបស់យើង ” ទន្ទឹមនឹងហ្នឹង កុមារាម្នាក់ បានបញ្ចេញវាចាថា ” រីករាយបំផុត ខណ:ពេលថ្នាក់រៀន មានសណ្តាប់ធ្នាប់ល្អ “។ សង្កេតឃើញថា សូម្បីអាហារថ្ងៃត្រង់ ក៏ក្មេងៗ ត្រូវបម្រើសាវាខ្លួនឯង បន្ទាប់មកត្រូវលាងសម្អាតចានក្បាន ដោយខ្លួនឯង និងបន្តបោសជូតដុសខាត់បរិក្ខា សម្ភារ:សិក្សា ក្នុងថ្នាក់រៀនទៀតផង។

គីយុកុ តាគិហ្ស៊ីម៉ា (Kyoko Takishima) អ្នកគ្រូបង្រៀនម្នាក់ប្រចាំថ្នាក់ បានអះអាងថា ” គេហកិច្ចទាំងអស់ នៅក្នុងសាលារៀននេះ នឹងជួយឱ្យពួកគេកសាងខ្លួន និងមានជំនឿចិត្តលើខ្លួនឯង ខណ:ទម្លាប់ជាមួយលំហាត់ប្រចាំថ្ងៃ “។ ប៉ុន្តែទោះយ៉ាងណា ការងារធ្ងន់ធ្ងរ សម្រាប់ក្មេងៗទាំងនោះ ពួកគេនឹងទទួលបានជំនួយ អំពីសំណាក់មនុស្សពេញវ័យ ហេតុថា ការចេះជួយខ្លួនឯង គឺជាការចេះជួយរៀបចំដំណើរជីវិតរបស់ពួកគេ ក្នុងថ្ងៃអនាគត។

អ្នកគ្រូ គីយុកុ តាគិហ្ស៊ីម៉ា បានបន្តថា ” ពេលពួកយើងក្លាយជាមនុស្សពេញវ័យ យើងនឹងទទួលទានអាហារ ជាមួយមនុស្សជុំវិញខ្លួន ហើយយើង ត្រូវតែធ្វើការសម្អាតដោយខ្លួនឯង ដូច្នេះក្មេងៗ ត្រូវចាប់ផ្តើមរៀន នូវរបៀបសម្អាត មួយជំហានម្តងៗ តាំងពីឥឡូវទៅ “។

ជាចុងក្រោយកុមារី បានបញ្ចប់សម្តីថា ” យើងទទួលបាន នូវការសរសើរ ខណ:មនុស្សជុំវិញខ្លួន និយាយអគុណមកកាន់យើង ធ្វើឱ្យខ្ញុំរីករាយក្រៃលែង ពួកយើងសូមអគុណ ផងដែរ “៕

//youtu.be/8nTz0QTXhks

មតិយោបល់