អស់រយៈពេលជាច្រើនសតវត្សមកហើយ រមៀតត្រូវបានគេប្រើសម្រាប់ផ្សំធ្វើជាផលិតផលថែរក្សាសម្រស់ជាច្រើនប្រភេទ មិនថាស្បែកនៅលើដងខ្លួន ឬផ្ទៃមុខនោះឡើយ។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញបានរកឃើញថា រមៀត អាចព្យាបាលបញ្ហាបបូរមាត់ខ្មៅឲ្យប្រែទៅជាពណ៌ស៊ីជម្ពូរយ៉ាងមានប្រសិទ្ធភាពបំផុត។
ធាតុផ្សំ៖
– ម្សៅរមៀត ១ស្លាបព្រាបាយ
– ទឹកដោះគោជូរ ១ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
– ចាប់ផ្តើមលាយធាតុផ្សំទាំងពីរមុខនេះ ឲ្យរលាយចូលគ្នាក្លាយជាល្បាយតែមួយ។
– លាបល្បាយនេះនៅលើបបូរមាត់របស់អ្នក ហើយទុកពេញមួយយប់តែម្តង។
– នៅពេលព្រឹកឡើង សូមប្រើកន្សែងទន់ជ្រលក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចេញ។
– ត្រឹមរយៈពេលពីរថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាព ប៉ុន្តែវាក៏អាស្រ័យទៅលើបបូរមាត់របស់អ្នកខ្មៅខ្លាំង ឬខ្មៅតិចផងដែរ។ ដូច្នេះ សម្រាប់អ្នកដែលមិនទាន់បានផលដូចបំណង ត្រូវបន្តអនុវត្តបន្តទៀតរៀងរាល់មុនពេលចូលគេង។
ក្រៅពីវិធីខាងលើនេះ អ្នកក៏អាចប្រើប្រាស់ ទឹកឃ្មុំ និងក្រូចឆ្មា ក៏បានដែរ។ អ្នកគ្រាន់តែលាយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មាកន្លះស្លាបព្រាកាហ្វេដូចគ្នា។ បន្ទាប់ពីលាយធាតុផ្សំទាំងពីរមុខនេះឲ្យសព្វ ទើបលាបនៅលើបបូរមាត់រៀងរាល់មុនពេលចូលគេង ហើយមិនចាំបាច់លាងសម្អាតចេញនោះទេ៕
មតិយោបល់