ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំមុន ប្រជាជនកម្ពុជា ១.៤លាននាក់ ទៅលេងបរទេស ចំណាយប្រមាណ ៦០០លានដុល្លារ

កាលពីឆ្នាំ ២០១៦ ភ្ញៀវទេសចរកម្ពុជា ប្រមាណ​ ១.៤លាននាក់ ចេញទៅលេងកម្សាន្តនៅបរទេស និងចំណាយប្រមាណ ៦០០លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

ចំនួនភ្ញៀវទេសចរកម្ពុជា ដែលចេញទៅក្រៅប្រទេស កើនឡើងពី ៨ ដល់ ១៥ភាគរយ ខណៈភ្ញៀវបរទេស មកកម្សាន្តនៅកម្ពុជាកើនពី ៥ ដល់ ៧ភាគរយ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជា ចំណាយប្រមាណ ៦០០លានដុល្លារអាមេរិក​ក្នុង ១ឆ្នាំ ដើម្បីធ្វើដំណើរកម្សាន្តទៅបរទេស ដែលភាគច្រើនពួកគេ ទៅប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។

គួរជម្រាបដែរថា ក្នុងឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរជាង ៥លាន ៤សែននាក់ នាំមកនូវចំណូលប្រមាណ ៣.៤ពាន់លានដុល្លារអាមេរិក៕

មតិយោបល់