ព័ត៌មានកីឡា

Di Maria ​សឹង​តែ​ផ្លាស់​ទៅ​លេង​នៅ​ចិន ​មុន​ពេល​ជួយ​ក្រុម PSG ​ឈ្នះ Barca

Angel di Maria ​សឹង​តែ​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​ប្រទេស​ចិន​ទៅ​ហើយ ​មុន​ពេល​រូបគេ​បាន​ជួយ​ក្រុម PSG ​យក​ឈ្នះ FC Barcelona ​នៅ​ UEFA Champions League ​ក្នុង​លទ្ធផល ៤-០។

Di Maria ​លេង​មិន​ទាន់​ល្អ​ដល់​កម្រិត​នោះ​ទេ​ជាមួយ​ក្រុម PSG ​ហើយ​ក៏​ត្រូវ​ក្លឹប​នេះ​ពិចារណា​លក់​ចេញ​ផង​ដែរ។ ខណ:​ដែល​ក្លឹប​នៅ​ប្រទេស​ចិន​ដែល​ហាន​ចាយ​លុយ​មិន​ស្ដាយ​នោះ ​ធ្លាប់​មក​ទាក់ទង​ទិញ​រូបគេ​ពី​បារាំង​ទៅ ​ប៉ុន្តែ​ត្រូវ​ក្រុម​ស្ថិត​ក្នុង​ទី​ក្រុង​បារីស​បដិសេធ​មិន​ទាន់​ចង់​លក់​ចេញ។

ក្រោយ​ពី​ការ​បដិសេធ​មិន​លក់​ចេញ​នោះ​មក ​អតីត​កីឡាករ Real Madrid ​ខាង​លើ​បាន​ជួយ​ក្រុម​យក​ឈ្នះ​ជើង​ខ្លាំង Barcelona ​តែ​ម្ដង ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ​កាល​ពី​ជើង​ទី​១​នេះ។ មិន​តែ​ប៉ុណ្ណោះ រូបគេ​ក៏​បាន​ជួយ​ក្រុម​ប្រជែង​យក​ពាន​នៅ​លីគ​កំពូល​បារាំង​ជាមួយ​ Monaco ​និង Nice ​ផង​ដែរ។

Di Maria ​តាំង​ពី​ផ្លាស់​ចេញ​ពី Real Madrid ​ទៅ  ហាក់​ដូចជា​មិនទាន់​ឃើញ​ជោគជ័យ​នោះ​ទេ ​ដោយ​កាល​លេង​នៅ Manchester United ​ក៏​ត្រូវ​គេ​លក់​ចេញ ក្រោយ​ពី​លេង​មិន​ល្អ។ ខណ:​ដែល​នៅ PSG ​សព្វ​ថ្ងៃ​នេះ​ទៀត ក៏​កំពុង​តែ​ជួប​បញ្ហា​ត្រូវ​ក្លឹប​ចង់​លក់​ចេញ​បន្ដ​ទៀត​ដែរ៕

មតិយោបល់