រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជា ៣០ពាន់លានរៀល ឬជាង ៧លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ម្នាក់ទទួលបាន ៥ ម៉ឺនរៀល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ខណៈឆ្នាំមុន ទទួលបានតែ ៤ម៉ឺនរៀល។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ជាការផ្តល់ជូនជាក់ស្តែង មិនមែនជាការសន្យានោះទេ ហើយនេះគឺដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការ។
គួរជម្រាបដែរថា ការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការឲ្យបានសមរម្យ គឺកំពុងឡើងមួយដំណាក់ៗហើយ ព្រោះការដោះស្រាយបញ្ហា គឺមិនងាយស្រួលនោះទេ៕
មតិយោបល់