ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីបានឯកភាពគ្នាចេញប្រកាសរួមទាក់ទងនិងមុខជំនួញហាឡាហ្វូត

ភ្នំពេញៈ នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាចេញសេចក្តីប្រកាសរួមគ្នា ទាក់ទិននិងហាឡាហ្វូត ដែលជាមុខ ជំនួញមួយ ក្នុងចំណោមមុខជំនួញដែលនិងផ្តល់ឲ្យសាសនិកអ៊ីស្លាមនៅកម្ពុជា ទទួលបានផលប្រយោជន៍តាមរយៈនៃការចិញ្ចឹមសត្វ រឺតាមរយៈនៃការផ្តល់ចំណីសត្វនិងការធ្វើម្ហូបអាហារសម្រាប់ការនាំចេញទៅកាន់ពិភពលោកនៃបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម ជាពិសេសនៅតំបន់អារ៉ាប់។

នៅមុននេះបន្តិច សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមរយៈខ្លឹបវីដេអូមួយដែលមានរយៈពេលជាង៦នាទី ត្រូវបានបង្ហោះនៅក្នុង Account ហ្វេសប៊ុករបស់សម្តេចផ្ទាល់ នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេចហ៊ុន សែនបានថ្លែងបញ្ជាក់ថា៖” ថ្ងៃនេះខ្ញុំសូមផ្ញើសារទៅកាន់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍អ៊ីស្លាមនៅកម្ពុជា។ បើទោះបីជាប្រទេសកម្ពុជាប្រកាន់យកសាសនាព្រះពុទ្ធក៏ដោយ ប៉ុន្តែសាសនាអ៊ីស្លាមត្រូវបានរៀបចំយ៉ាងលំដាប់លំដោយ និងបានរស់រាន មានជីវិតឡើងវិញក្រោយពេលរំដោះចេញពីរបបប៉ុលពត”។

ជាមួយគ្នានេះ ទំនាក់ទំនងអន្តរជាតិត្រូវបានពង្រីក នៅខណៈដែលកម្ពុជាកំពុងតែស្វះស្វែងសុំចូលធ្វើជាអ្នកអង្កេតការណ៍សាសនា អ៊ីស្លាមពិភពលោកផងដែរ។ ហើយក៏ត្រូវបានចូលរួមជាបន្តបន្ទាប់នូវសន្និសិទនានាទាក់ទងនិងអ៊ីស្លាម។

សម្តេចហ៊ុន សែនបានបន្តថា នៅក្នុងទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី សម្តេចបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រចំពោះសហគមន៍អ៊ីស្លាមនៅកម្ពុជា ហើយសុំស្នើបន្តការជួយបន្តទៅទៀត”។ សម្តេចមានប្រសាសន៍ថា៖”នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងខ្ញុំបានឯកភាពគ្នាចេញសេចក្តីប្រកាសរួមទាក់ទិននិងហាឡាហ្វូត ដែលជាមុខជំនួញមួយក្នុងចំណោមមុខជំនួញដែលនិងផ្តល់ឲ្យសាសនិកអ៊ីស្លាមនៅកម្ពុជា ទទួលបានផលប្រយោជន៍តាមរយៈនៃការចិញ្ចឹមសត្វ រឺតាមរយៈនៃការផ្តល់ចំណីសត្វនិងការធ្វើម្ហូបអាហារសម្រាប់ការនាំចេញទៅកាន់ពិភពលោកនៃបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម ជាពិសេសនៅតំបន់អារ៉ាប់”។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ប្រទេសកម្ពុជានិងមានការរៀបចំពិធីសាសនា (រ៉ាំមម៉ាដាំ) សារជាថ្មីទៀត តាមរយៈលោកឧស្ម័នហាសាន់ ដែលជាទីប្រឹក្សានិងរដ្ឋមន្ត្រីជាន់ខ្ពស់អមនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា និងមានមិត្តភក្ត័បរទេសច្រើនដែលកាន់ សាសនាអ៊ីស្លាមនិងត្រូវមកចូលរួមជាកិត្តិយសនៅទីក្រុងភ្នំពេញ៕

photo_2016-06-07_17-36-24

មតិយោបល់