បបូរមាត់ខ្មៅ គឺជាសុបិន្តអាក្រក់មួយសម្រាប់សុភាពនារីទាំងឡាយ ព្រោះវាអាចធ្វើឲ្យពួកគេបាត់បង់ភាពទាក់ទាញពីធម្មជាតិ។ ក៏ប៉ុន្តែ បញ្ហានេះអាចដោះស្រាយបាន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ។ ទឹកឃ្មុំ និងក្រូចឆ្មា ត្រូវបានគេទទួលស្គាល់ថា ជាធាតុផ្សំដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រែក្លាយបបូរមាត់ខ្មៅ ទៅជាទន់រលោងពណ៌ស៊ីជម្ពូដូចត្របកផ្កាកុលាបអញ្ចឹង។
ឱសថទី១៖ ទឹកឃ្មុំ
ប្រើទឹកឃ្មុំសុទ្ធ អនុវត្តនៅលើបបូរមាត់មុនពេលចូលគេង រួចទុកចោលពេញមួយយប់ ទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗនៅពេលព្រឹកឡើង។ ព្យាយាមធ្វើរបៀបនេះជារៀងរាល់ថ្ងៃកុំឲ្យខាន បបូរមាត់របស់អ្នកនឹងប្រែជាពណ៌ស៊ីជម្ពូបន្តិចម្តងៗ។
ឱសថទី២៖ ក្រូចឆ្មា និងគ្លីសេរីន
យកក្រូចឆ្មាមួយចំណិត ច្របាច់លាយជាមួយនឹងទឹកអនាម័យ គ្លីសេរីន មួយស្លាបព្រាកាហ្វេ រួចលាបនៅលើបបូរមាត់។ នៅពេលដែលវត្ថុធាតុផ្សំទាំងពីរនេះលាយបញ្ចូលគ្នា ជាតិអាស៊ីតរបស់វានឹងកាត់ភាពខ្មៅៗចេញពីបបូរមាត់បន្តិចម្តង រហូតក្លាយជាពណ៌ស៊ីជម្ពូដូចបំណង។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកស្តើង ឬមានបញ្ហាអាឡែកស៊ី សូមកុំប្រើឲ្យសោះ៕
មតិយោបល់