D’Seaview គម្រោងសាងសង់លំនៅដ្ឋានដំបូងគេរបស់ក្រុមហ៊ុន CAMHOMES គ្រោងបញ្ចប់ទៅតាមគម្រោងនៅឆ្នាំ ២០១៩ខាងមុខនេះ។ នេះដោយយោងតាមគេហទំព័ររបស់ក្រុមហ៊ុនCAMHOMES។
គម្រោងអភិវឌ្ឍលំនៅដ្ឋាន D’Seaview គឺជាគម្រោងដំបូងគេរបស់ក្រុមហ៊ុន CAMHOMES សាងសង់នៅក្រុងព្រះសីហនុ និងជាតំបន់គោលដៅទេសចរណ៍មួយ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជា។
គម្រោងនេះសាងសង់លើផ្ទៃដី ៩,៨១៨ម៉ែត្រការេ កម្ពស់ ២៩ជាន់ មាន ៧៣៥យូនីត ឋិតនៅតាមបណ្តោយឆ្នេរ និងមានចំងាយប្រមាណជា ១គីឡូម៉ែត្រពីឆ្នេរសុខា ដែលជាឆ្នេរមានប្រជាប្រិយភាពមួយផងដែរ។
ការអភិវឌ្ឍគម្រោងសាងសង់នេះរួមមាន ខុនដូ សណ្ឋាគារ ក្លឹបហាត់ប្រាណ អាងហែល ទឹក សួនច្បារ និងកន្លែង វាយបាល់ជាដើម។
សូមជម្រាបផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទៅលើគម្រោងរបស់ខ្លួនហើយ៕
មតិយោបល់