គិតត្រឹមដំណាច់ខែ កុម្ភៈ ឆ្នាំ ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញថា មានរថយន្តជិត ៦ពាន់គ្រឿង មិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលានោះទេ ហើយរថយន្តទាំងនោះ ត្រូវបានតម្រូវឲ្យបង់ពន្ធ រួមទាំងប្រាក់ពិន័យ សរុបចំនួន ១.៣៤លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ ២០១៦ ទូទាំងប្រទេស តាំងពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧មក។
យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារ ក៏អំពាវនាវដល់ម្ចាស់រថយន្តទាំងឡាយណា ដែលពុំទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ សម្រាប់ឆ្នាំ ២០១៦ សូមមេត្តារួសរាន់មកប្រកាសបង់ពន្ធ និងប្រាក់ពិន័យ ឲ្យបានគ្រប់ៗគ្នា ស្របតាមការកំណត់ដោយច្បាប់៕
មតិយោបល់