ព័ត៌មានសេដ្ឋកិច្ច

វិស័យអចលនទ្រព្យឋិតនៅលំដាប់ទី១ក្នុងការទាក់ទាញវិនិយោគិនពីបរទេសនៅប្រទេសវៀតណាម

វិស័យអចលនទ្រព្យឋិតនៅលំដាប់ទី១ក្នុងការទាក់ទាញវិនិយោគិនពីបរទេសនៅប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅវៀតណាមបានឋិតនៅលំដាប់ទី១ ក្នុងចំណោមវិស័យនានា ដែលបានទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ដោយមានគម្រោងភាគច្រើនកំពុងអនុវត្តន៍ ក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួន ឧស្សាហកម្ម។

ក្នុងចំណោមគម្រោងធំៗទាំង១១ នៅក្នុងវិស័យអចលនទ្រព្យគម្រោងសួនឧស្សាហកម្មរបស់ក្រុមហ៊ុន Vietnam Singapore IP Joint Venture Co., Ltd (VSIP)គឺជាគម្រោងធំជាងគេ ដែលគ្របដណ្តប់លើផ្ទៃដី១.០០០ ហិកតាក្នុងខេត្តBing Doung។

យោងតាមលោក Stephen Wyatt អគ្គនាយកក្រុមហ៊ុន Jones Lang Lasalle Vietnam បានឲ្យដឹងថា ឆ្នាំ២០១៧ នឹងក្លាយជាឆ្នាំដ៏ជោគជ័យធំបំផុតសម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ទុនវិនិយោគដោយផ្ទាល់ពីបរទេសនៅប្រទេសវៀតណាម មានទឹកប្រាក់សរុបចំនួន ៣៤៥,៥លានដុល្លារអាមេរិក នៅក្នុងខែកុម្ភៈដែលស្មើនឹង១០,១ភាគរយនៃទុនវិនិយោគពីបរទេសសរុបក្នុង ប្រទេស៕

មតិយោបល់