មីយ៉ាន់ម៉ាៈ នាយកដ្ឋានឧតុនិយម និងធារាសាស្ត្រ បានឲ្យដឹងថា ករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,១ រ៉ិចទ័រ បានវាយប្រហារនៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៤១ នាទីព្រឹក (ម៉ោងក្នុងស្រុក) និងធ្វើឲ្យកក្រើកនៅចម្ងាយ ៤៥ គីឡូម៉ែត្រ ភាគពាយព្យនៃតំបន់ Homalin, Sagaing និងនៅជិតព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា។
មកទល់ពេលនេះ មិនមានរបាយការណ៍ ជុំវិញការខូចខាត ដោយសារការរញ្ជួយដីនេះនៅទ្បើយទេ៕
មតិយោបល់