ក្រុមហ៊ុន SVI ដែលមានមូលដ្ឋាននៅប្រទេសថៃ បានសម្រេចបោះទុនជាង ៦០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយនឹងផលិតគ្រឿងអេឡិចត្រូនិកដូចជា បង្គុំកាមេរ៉ា កុំព្យូទ័រ និងទូរស័ព្ទ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
រោងចក្រ នឹងស្ថិតនៅលើផ្ទៃដីជាង ១០ហិកតា ដែលគ្រោងនឹងដំណើរការនៅដើមឆ្នាំ ២០១៨ ហើយផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជាង ៧,០០០កន្លែង។
គួរជម្រាបដែរថា ប្រទេសកម្ពុជា ជាប្រទេសទី ៤ ដែលក្រុមហ៊ុន បានសហការវិនិយោគជាមួយ ហើយក៏មានពលករខ្មែរ ៧០០នាក់ ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសថៃផងដែរ៕
មតិយោបល់