ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់ អាចមកពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថត X-Ray ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ទី ១២ ខែមីនា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
ការពិនិត្យនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងអឺយចុងប៊ូ ជាន់ទី ៥ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ៦ល្ងាច។
គួរជម្រាបដែរថា ការផ្តល់សេវាពិនិត្យសុខភាពនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ក៏ដូចជាការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតផងដែរ៕
សម្រាប់អាសយដ្ឋានលម្អិត និងលេខទំនាក់ទំនង មានភ្ជាប់ជូននៅខាងក្រោម៖
មតិយោបល់