ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ឲ្យដោះលែងពលរដ្ឋខ្លួន

ម៉ាឡេស៊ីៈ នាយករដ្ឋមន្រ្តីលោក ណាជីប រ៉ាហ្សាក់ កាលពីថ្ងៃអង្គារ បានអំពាវនាវភ្លាមៗ ដល់ប្រទេសកូរ៉េខាងជើងឲ្យដោះលែងប្រជាពលរដ្ឋទាំងអស់របស់ខ្លួន ដែលត្រូវបានហាមឃាត់ មិនឲ្យចាកចេញពី ក្នុងប្រទេស ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងករណី ឃាតកម្មលើលោក គីម ជុងណាម។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ណាជីប បាននិយាយថា «នេះជាទង្វើគួរឲ្យស្អប់ខ្ពើម សម្រាប់ការចាប់ប្រជាពលរដ្ឋយើង ជាចំណាប់ខ្មាំង ដែលបង្ហាញពីការមិនគោរពច្បាប់អន្ដរជាតិ និងបទដ្ឋានការទូត» ក្នុងនោះលោកបានបន្ថែមថា លោកបានកោះហៅក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីធ្វើកិច្ចប្រជុំបន្ទាន់មួយផងដែរ។

ជុំវិញបញ្ហានេះ លោក ណាជីប បានបន្តថា «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ម៉ាឡេស៊ីនឹងប្តេជ្ញាចិត្ត ដើម្បីរក្សាបាននូវទំនាក់ទំនងជាមិត្ត ជាមួយប្រទេសទាំងឡាយ។ តែទោះជាយ៉ាងនេះក្ដី ការការពារប្រជាពលរដ្ឋខ្លួន គឺជាអាទិភាពដំបូងរបស់ខ្ញុំ ហើយយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការណាទាំងអស់ ដែលចាំបាច់នៅពេលពួកគេ ត្រូវបានគំរាមកំហែង»៕

មតិយោបល់