តម្លៃអគ្គិសនីនៅខេត្តព្រះវិហារ បានបន្តធ្លាក់ចុះពី ៣០០០រៀល មកត្រឹម ១៣០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
នាពេលកន្លងទៅ នៅខេត្តព្រះវិហារតាមតំបន់នីមួយៗ ត្រូវប្រើម៉ាស៊ីនម៉ាស៊ូតតូចៗ ផលិតអគ្គិសនី ដែលលក់ក្នុងតម្លៃពី ២៥០០ ដល់ ៣០០០៛ ក្នុង១គីឡូវ៉ាត់ម៉ោង។
យ៉ាងណាមិញ អគ្គិសនីកម្ពុជា បានចរចារទិញប្រភពអគ្គិសនីពីប្រទេសឡាវ ដែលអាចជួយឲ្យ ខេត្តព្រះវិហារចុះថ្លៃពី ២៥០០៛ មកត្រឹម ១៦០០៛នាពេលដំបូង និង ១៣០០៛នាពេលបច្ចុប្បន្ន។
អគ្គិសនីកម្ពុជា ក៏ប្តេជ្ញា នឹងសាងសងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ភ្ជាប់ខេត្តព្រះវិហារ ជាមួយបណ្តាញជាតិ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជម្រុញតម្លៃអគ្គិសនី ឲ្យចុះនៅក្រោម ១០០០៛ ក្នុង ១គីឡូវ៉ាត់ម៉ោង៕
មតិយោបល់