បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្មេងស្រីម្នាក់ដែលតែងតែសប្បាយជាមួយនឹងការប្តូរពណ៌សក់អស់រយៈពេល ៣ឆ្នាំមកហើយនោះ បានជួបនឹងបញ្ហាយ៉ាងធ្ងន់ធ្ងន់ ដោយសារតែមុខ និងភ្នែករបស់នាងហើមមើលលែងស្គាល់ ហើយត្រូវបានបញ្ចូលទៅកាន់មន្ទើរពេទ្យសង្គ្រោះបន្ទាន់។ តែសំណាងល្អ ក្រុមគ្រូពេទ្យអាចជួយនាងឲ្យរួចផុតពីគ្រោះថ្នាក់បាន ប៉ុន្តែប្រសិនបើយឺតពេលជាងនេះ នាងអាចនឹងស្លាប់។
ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបានថា ក្មេងស្រីម្នាក់នេះមានប្រតិកម្មជាមួយនឹងសារធាតុ PPD (Para Phenylene Diamine) ដែលមានវត្តមាននៅក្នុងថ្នាំលាបសក់ទាំងអស់។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ដ៏គ្រោះថ្នាក់នេះ នាងបានអំពាវនាវឲ្យមនុស្សទាំងឡាយគួរតែឈប់ប្រើប្រាស់ថ្នាំលាបសក់ដូចនាងទៀត។
តាមការសិក្សាមួយក៏បានបង្ហាញដែរថា មនុស្សចំនួន៩០ភាគរយ កើតមានបញ្ហាឈឺក្បាល និងរមាស់ បន្ទាប់ពីប្រើថ្នាំលាបសក់។ មិនតែប៉ុណ្នោះ សក់របស់ពួកគេបានប្រែជាផុយស្រួយ និងជ្រុះថែមទៀត។
ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃថ្នាំលាបសក់ អ្នកគួរតែប្រើប្រាស់ត្រឹមតែ ១-២ ដងក្នុងមួយឆ្នាំបានហើយ៕
មតិយោបល់