ប្រព័ន្ធភ្លើងចរាចរណ៍ថ្មី ក្រោមជំនួយជាង ១៥លានដុល្លារអាមេរិក របស់អង្គការចៃកា ចាប់ផ្តើមដំណើរការហើយ បានចំនួន ៥ស្តុបហើយ គិតមកទល់ថ្ងៃនេះ។ នេះបើយោងតាមគេហទំព័ររបស់លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ។
ភ្លើងចរាចរណ៍ថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ដែលឆ្លងកាត់ភ្លើងស្តុបជិតៗគ្នាច្រើន វានឹងលោតពណ៌ដូចគ្នា ពោលគឺ បើភ្លើងស្តុបមុខលោតពណ៌បៃតង ភ្លើងស្តុបក្រោយៗទៀត ក៏លោតភ្លើងពណ៌បៃតងដែរ ចៀសវាងការកកស្ទះនៅចំណុចកាត់ប្រសប់ណាមួយ។
ភ្លើងស្តុបថ្មី ៥កន្លែង ដែលដំណើរការមុនគេ រួមមាន ភ្លើងស្តុបរោងកុនលុច ភ្លើងស្តុបអាំងទែកុងទីណង់តាល់ ភ្លើងស្តុបបឹងត្របែក ភ្លើងស្តុបអនុវិទ្យាល័យចតុមុខ និងភ្លើងស្តុបវិទ្យាល័យស៊ីសុវត្ថិ។
ភ្លើងសញ្ញាចរាចរណ៍ថ្មីទាំង ១០០ទីតាំង នឹងចាប់ផ្តើមដំណើរការម្តងមួយៗ ហើយគ្រប់ភ្លើងចរាចរណ៍ទាំងអស់ នឹងត្រូវតភ្ជាប់ទៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ហើយការបំពាក់ភ្លើងសញ្ញាទាំងនេះ នឹងបញ្ចប់នៅត្រឹមខែឧសភា ខាងមុខនេះ។
គួរជម្រាបដែរថា ភ្លើងសញ្ញាចរាចរណ៍ថ្មីៗទាំង ១០០នេះ ជាជំនួយរបស់អង្គការ JICA ផលិតដោយក្រុមហ៊ុន Mitsubishi តាមស្តង់ដាជប៉ុន៕
មតិយោបល់