ព័ត៌មានសេដ្ឋកិច្ច

Samsung ចំណាយ ៨ពាន់លានដុល្លារ ទិញក្រុមហ៊ុនរថយន្ត ក្រោយបរាជ័យរឿងស្មាតហ្វូន

ក្រុមហ៊ុន Samsung បានចំណាយប្រមាណជា ៨ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុនបច្ចេកវិទ្យារថយន្ត Harman International Industries ដែលក្លាយជាក្រុមហ៊ុនធំបំផុតនៅក្រៅស្រុក កាន់កាប់ដោយក្រុមហ៊ុនកូរ៉េ Samsung។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយកាលពីម្សិលមិញ។

Harman គឺជាអ្នកដឹកនាំទីផ្សារដ៏ធំមួយ ផ្នែកបច្ចេកវិទ្យារថយន្ត និងប្រព័ន្ធសំឡេង ដែលរកប្រាក់ចំណូលបាន ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Harman មានតម្លៃ ១១២ដុល្លារអាមេរិកក្នុងមួយហ៊ុន។

បើទោះបីជា Samsung បានខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារការផ្ទុះស្មាតហ្វូន ការពង្រីកអាជីវកម្មខាងផ្នែកបច្ចេកវិទ្យានៅតែបន្ត ដោយ Samsung បានជ្រើសយក Harman ដែលមានទំនាក់ទំនងល្អជាមួយអតិថិជន ជាយីហោមួយដ៏រឹងមាំ ជាបច្ចេកវិទ្យាឈានមុខ និងជាផលិតផលរថយន្តឈានមុខគេទូទាំងពិភពលោក ដែលអាចជួយឲ្យ Samsung មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការលូតលាស់ទៅមុខជាលំដាប់។

គួរបញ្ជាក់ដែរថា សេវាកម្មរបស់ Harman ត្រូវបានប្រើប្រាស់លើរថយន្តជាង ៣០លានគ្រឿងមកហើយ មានដូចជា BMW, Toyota Motor Corp និង Volkswagen ជាដើម៕

bn-qu185_1114sa_g_20161114010749

មតិយោបល់