ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយ!!! អាថ៌កំបាំងបាលីរឹតកងលើក្បាលរបស់ ស៊ុនអ៊ូខុង

អ្នកដែលបានទស្សនារឿង “ថាងចេងទៅចំលងធម៌” ពិតជាងឿងឆ្ងល់គ្រប់គ្នាថា​ បាលី ៣ មាត់ដែលលោកគ្រូ ថាងចេង សូត្ររឹតកងនៅលើក្បាលរបស់ ស៊ុនអ៊ូខុង មានធម៌អ្វីខ្លះ?

នេះបើតាមអ្នកលេងបណ្ដាញសង្គម ផេនធីប បានបង្ហោះពីអាថកំបាំងមួយនេះឡើង ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ចង់ដឹង ចង់ឃើញពីបាលីអាថ៌កំបាំងនោះ ។ អ្នកលេងបណ្ដាញសង្គមម្នាក់នេះ មិនបានបញ្ជេញឈ្មោះពិតឡើយ តែនាងបានចំនាយពេល ៤ ទៅ ៥ ម៉ោងក្នុងការស្វែងរកបាលី បី មាត់របស់លោកគ្រូ ថាងចេង នៅលើគេហទំព័រ Google ។

យ៉ាងណានាងបានសរសេថា នៅទីបំផុតនាងបានបំបែកអាថកំបាំង បាលី បី មាត់ដែលលោកគ្រូ ថាងចេង សូត្រនោះបានហើយ ហើយនាងបន្តថា ឆ្ងល់ណាស់គ្រាន់តែ​ បាលី បី មាត់សោះ ពីដើមរឿង រហូតដល់បញ្ចប់រឿង គ្មានអ្នកណាម្នាក់ដឹងថា លោកគ្រូ ថាងចេង សូត្រពីអ្វីខ្លះ ឃើញតែហើបមាត់ នឹងមានអក្សរតែចិនហោះកាត់តែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា បាលី បី មាត់ដែលលោកគ្រូ ថាងចេង សូត្របង្រ្កាប ស៊ុនអ៊ូខុង នោះមាន៖ ទោសៈ ( មានន័យថា សេចក្ដីរំងាប់ ប្រទូស្ត​ កំហឹង​ សម្អប់​ កំហុស ) លោភៈ ( មានន័យ រំលាយសេចក្ដីលោភលន់ ) មោហៈ ( មានន័យថា អវិជ្ជា, សេចក្ដី​វង្វេង, សេចក្ដី​ល្ងង់ ឬ​ភ័ន្ត​ស្មារតី​មិន​យល់​ការណ៍​ពិត, មិន​ស្គាល់​ខុស​ត្រូវ )។ បាលី បី មាត់នេះហើយដែលជាការបង្រៀន ស៊ុនអូខុង ក្លាយជាព្រះបាន ៕

មតិយោបល់