ព័ត៌មានសេដ្ឋកិច្ច

គម្រោងវិទ្យាស្ថានស្លឹករឹត គ្រោងនឹងចំណាយទុន ៥០លានដុល្លារ ក្នុងការសាងសង់

វិទ្យាស្ថានស្លឹករឹត គឺត្រូវបានផ្តួចផ្តើមឡើងដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយ មានទីតាំងនៅរាជធានីភ្នំពេញ ហើយនឹងក្លាយជាផ្នែកមួយនៃ វិទ្យាស្ថានស្លឹករឹត បន្ទាប់ពីវិទ្យាស្ថាននេះលេចចេញជារូបរាងទាំងស្រុង។

គម្រោងនេះគឺជា បូជនីយដ្ឋានសម្រាប់រំលឹកដល់អតីតកាល មជ្ឈមណ្ឌលអប់រំពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្ស ព្រមទាំងជាគ្រឹះស្ថានសិក្សាសម្រាប់អនាគត។

តាមរយ:ការជួបសម្ភាសន៍រវាង Post Real Estate នឹងលោក ឆាំង យុ នាយកវិទ្យាស្ថានស្លឹករឹត បានឲ្យដឹងថា គម្រោងនៅក្នុងការសាងសង់វិទ្យាស្ថានស្លឹករឹតគ្រោងចំណាយទុន ៥០លានដុល្លារអាមេរិក និងសាងសង់ឡើង លើផ្ទៃដីចំនួន ៧ហិកតា ដែលក្នុងនោះគ្រោងនឹងចំណាយរយ:ពេលជិត ៣ឆ្នាំក្នុងការសាងសង់។
លោកបានបន្ថែមទៀតថា គំរូរចនាប្លង់នៃអគារទាំងមូលនេះ ត្រូវបានច្នៃប្រឌិតឡើង ដោយ អ្នកស្រី ហ្សាហា ហាឌីត ដែលមានសញ្ជាតិដើមជា ជនជាតិអ៊ីរ៉ាក់ និងជាស្ថាបត្យករស្ត្រីតែម្នាក់គត់ ដែលទទួលបានពាន់រង្វាន់ ព្រឺត្ស ខឺរ ក្នុងវិស័យស្ថាបត្យកម្ម ដែលមានលក្ខណ:គួរឲ្យកត់សម្គាល់ចំពោះការច្នៃប្រឌិត និងការបង្កើតថ្មី។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជានូវ សិទ្ធិក្នុងការកាន់កាប់ដីធំមួយ កន្លែងនៅកណ្តាលទីក្រុងភ្នំពេញ ដែលនឹងត្រូវបានសាងសង់ឡើងនៅជាប់នឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

មតិយោបល់