ព័ត៌មានកីឡា

Kaka ​ថា Neymar ​ចង់​ល្បី​ដល់​កំពូល​ត្រូវ​តែ​ប្ដូរ​ឈ្មោះ​ចេញ​ទើប​បាន

Kaka ​កីឡាករ​ឆ្នើម​ម្នាក់​របស់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ Neymar ​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ទទួល​ស្គាល់​គេ​ទៅ​ហើយ ​ប៉ុន្តែ​មិន​ទាន់​ល្បី​ដល់​ចំណុច​នៅ​ឡើយ​ទេ ព្រោះ​រូបគេ​ត្រូវ​តែ​ប្ដូរ​ឈ្មោះ​នេះ​ចេញ​ទៅ​បាន។

Neymar ​បាន​ជួយ​ក្រុម FC Barcelona ​ច្រើន​មែនទែន​តាំង​ពី​ផ្លាស់​មក​លេង​នៅ​អេស្ប៉ាញ​នេះ ដោយ​រៀង​រាល់​ឆ្នាំ​រូបគេ​តែងតែ​បាន​លើក​ពាន​ជា​និច្ច ​មិន​ថា​ក្នុង​ស្រុក​និង​អន្តរជាតិ​នោះ​ទេ។ យ៉ាងណាមិញ ​សមត្ថភាព​ប៉ុណ្ណឹង​ហើយ ​មិន​ទាន់​អាច​ធ្វើ​ឱ្យ​រាម​ច្បង Kaka ​គិត​ថា​ល្អ​គ្រប់គ្រាន់​ឡើយ ដោយ​បុរស​រូប​នេះ​គិត​ថា​នៅ​មួយ​ចំណុច​ទៀត​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​ធ្វើ​ទៀត។

“ជាមួយ​អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​មក គឺ​ Neymar ​បាន​ក្លាយ​ជា​កីឡាករ​ល្បី​ជួរ​មុខ​ម្នាក់​លើ​លោក​នេះ​ហើយ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​គាត់​អាច​ប្ដូរ​ឈ្មោះ​ពី Neymar ​ទៅ​ជា​ Reymar ​វិញ​នោះ គឺ​គាត់​នឹង​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ជាង​នេះ​ទៅ​ទៀត។ កីឡាករ​ប្រេស៊ីល​ដែល​ល្បី​ឈ្មោះ​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​កីឡា​ទាំង​អស់​គឺ​តែងតែ​ផ្ដើម​ដោយ​អក្សរ R ​ទាំង​អស់”។ ​សម្ដី​របស់ kaka ។

ការ​លើក​ឡើង​ដូច្នេះ ដោយសារ​តែ​ Kaka ​មើល​ឃើញ​ថា​តារា​ល្បី​ៗ​របស់​ប្រេស៊ីល​គឺ​សុទ្ធ​តែ​មាន​ឈ្មោះ​ផ្ដើម​ពី​អក្សរ R ​ដូចជា Romario, Ronaldo, Rivaldo ​និង​ Ronaldinho ​ជា​ដើម៕

មតិយោបល់