ការបង់ថ្លៃទឹកក្រោម ១០ម៉ឺនរៀល តាមភ្នាក់ងារវីង គឺមិនត្រូវគិតថ្លៃសេវាទៀតនោះទេ។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះពី សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។
សម្តេច ស ខេង ប្រកាសដំណឹងនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្តិ៍ក្រោមបាតសមុទ្រ MCT ក្រោយទទួលបានព័ត៌មានពី ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបប្រចាំកម្ពុជា។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ា គិត ម៉េង ក៏បានឲ្យដឹងដែរថា ការបង់ថ្លៃអគ្គិសនី ក្រោម ១០ម៉ឺនរៀល តាមភ្នាក់ងារវីង គឺមិនត្រូវបានគិតថ្លៃសេវាទៀតនោះទេ ហើយសេវានេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ។
គួរបញ្ជាក់ដែរថា ការទូទាត់បង់ប្រាក់ថ្លៃទឹក តាមវីង ដោយមិនអស់ថ្លៃសេវា គឺសម្រាប់តែអតិថិជន ដែលមានកាតវីងប៉ុណ្ណោះ៕
មតិយោបល់