ព័ត៌មានសុខភាព

មនុស្សស្រីដែលមានវ័យ ១៨ ដល់ ៤៤ឆ្នាំ កុំមើលរំលងអត្ថបទមួយនេះ

ច្បាប់ធម្មជាតិបានធ្វើឲ្យមនុស្សស្រីមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត នៅពេលឈានដល់វ័យគ្រប់ការ។ នេះជារឿងធម្មតាទេសម្រាប់មនុស្សស្រីគ្រប់រូប ក៏ប៉ុន្តែអ្វីដែលអ្នកគួរតែបារម្ភនោះ គឺជំងឺ Poly cystic ovary syndrome ឬហៅកាត់ថា (PCOS) ។ ព្រោះ មាន ២០ភាគរយនៃស្ត្រីសរុបដែលកើតជំងឺនេះ ចេះតែមានអាការធ្ងន់ធ្ងរទៅៗ ហើយមិនងាយនឹងព្យាបាលឡើយ។



តើអ្វីទៅជា PCOS?

PCOS ជាដុំពកម្យ៉ាងដែលកើតមាននៅក្នុងក្រពេញអូវែ ហើយបង្កឡើងដោយសារតែកម្រិតអ័រម៉ូន androgen ឬអ័រម៉ូនបុរស កើនឡើងច្រើននៅក្នុងខ្លួនមនុស្សស្រី។

ជំងឺ PCOS នេះអាចកើតមានចំពោះមនុស្សស្រីដែលមានវ័យចន្លោះពី ១៨ ទៅ ៤៤ឆ្នាំ ហើយវាងាយនឹងបង្កឲ្យមានហានិភ័យដល់សុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង សម្ពាធឈាមខ្ពស់ គេងមិនលក់ និងជំងឺមហារីកមួយចំនួន។



តើរោគសញ្ញានៃជំងឺ PCOS មានអ្វីខ្លះទៅ?

  • លំបាកក្នុងការមានកូន
  • មករដូវមិនទៀងទាត់
  • កើតមុន ស្បែកឡើងជាតិប្រេងច្រើន អង្គែលើស្បែកក្បាល
  • ឡើងទម្ងន់
  • ដុះរោមច្រើនខុសធម្មតានៅលើរាងកាយ
  • ថប់អារម្មណ៍ ឬកើតជំងឺធ្លាក់ទឹកចិត្ត។

តើមានវិធីអ្វីដែលអាចការពារជំងឺនេះបានទៅ?

  • ផ្លាស់ប្តូររបបអាហារ
  • ព្យាយាមទទួលទានអាហារដែលសម្បូរជាតិម៉ាញ៉េស្យូម
  • ធ្វើលំហាត់ប្រាណរាល់ថ្ងៃ
  • ទៅពិភាក្សារកដំណោះស្រាយជាមួយនឹងគ្រូពេទ្យ៕

មតិយោបល់