ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន Cellcard, Smart, Metfone ត្រូវកំណត់ឲ្យបញ្ឈប់ Promotionប្តូរលុយ ត្រឹមខែនេះ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់ឲ្យក្រុមហ៊ុនទូរស័ព្ទធំៗចំនួន​ ៣នៅកម្ពុជា បញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រឹមបំណាច់ខែមីនា ឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ដើម្បីពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យកាន់តែប្រសើរឡើង និយ័តករទូរគមនាគមន៍កម្ពុជា នឹងធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ក្នុងការបញ្ឈប់ការផ្សាយពាណិជ្ជកម្មនេះ។

បញ្ហាប្រឈម និងផលប៉ះពាល់នៃការផ្សព្វផ្សាយពាណិជ្ជកម្មនេះរួមមាន៖

១. ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត

២. ការប៉ះពាល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន

៣. ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ

៤. ពុំមាននិរន្តរភាព ក្នុងការប្រកបអាជីវកម្មរយៈពេលវែង។

គួររម្លឹកដែរថា កាលពីខែកុម្ភៈ កន្លងទៅនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញលិខិតស្តីពី ការគ្រប់គ្រងសកម្មភាពឃោសនារបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងទិសដៅទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ ហើយក្នុងករណី ក្រុមហ៊ុនមិនអនុវត្តតាមការណែនាំខាងលើ និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការស្របតាមផ្លូវច្បាប់៕

មតិយោបល់