តួសម្ដែងស្រីមានឈ្មោះ Li Lehua ដែលធ្លាប់បានសម្ដែងជាតួព្រះម៉ែគង់ស៊ីអ៊ីម នឹងសម្ដែងជាតួអង្គ រាជនី អ៊ូមីនាង បានទទួលមរណៈភាពកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ក្នុងអាយុ ៩៣ ឆ្នាំ ហើយលោកស្រីបានកសាងកេរ្ដិ៍ឈ្មោះក្នុងពិភពសិល្បៈអស់រយៈពេលជាង ៤០ ឆ្នាំហើយ ។ នេះដោយយោងតាមគេហទំព័រ kenh14 នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ។
លោកស្រី Li Lehua គឺជាស្រីដំបូងរបស់ប្រទេសចិន ដែលបានទទួលពានរង្វាន់ភាពយន្ដក្នុងវ័យ ១៦ ឆ្នាំ តាមរយៈខ្សែភាពយន្ដរឿង “Tam go”, “Golden Spring”, “Duong Tu Giang Phong” ។ ជាមួយគ្នានេះដែរ លោកស្រីបានសម្ដែងជាប្រភេទរឿងខ្មោច ហើយទទួលបានពានរង្វាន់ Golden Horse Awards ចំនួនពីររង្វាន់ ក្នុងឆ្នាំ ១៩៥៥ ។ ម៉្យាងវិញទៀតលោកស្រី ត្រូវអញ្ចើញទៅថតខ្សែភាពយន្ដនៅហូលីវូត ក្នុងឆ្នាំ ១៩៥៦ ជាខ្សែភាពយន្ដភ័យរន្ធត់ និងភាពយន្ដមានព័ណ៌ធម្មជាតិមិនមែន ស ខ្មៅ នៅក្នុងរឿង Blood Will Tell។
គួរបញ្ជាក់ផងដែរថា លោកស្រី Li Lehua ទទួលបានជោគជ័យយ៉ាងខ្លះនៅក្នុងអាជីពជាសិល្បការនីល្បីល្បាញមួយរូប ហើយភាពយន្ដដែលលោកស្រីបានសម្ដែងរហូតមកដល់បច្ចុប្បន្ននេះ សរុបជាង ១៤០ រឿង ដែលលោកស្រីត្រូវបានគេប្រសិទ្ធនាមថា រាជនីជើងចាស់ដំបូងដែលអាចបន្ដភាពល្បីល្បាញដល់ សតវត្សទី២១ នេះ៕
មតិយោបល់