ព័ត៌មានសេដ្ឋកិច្ច

ធនាគារកម្ពុជាសាធារណៈ ទទួលបានសិទ្ធិប្រមូលពន្ធ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុង បានសម្រេចផ្តល់សិទ្ធិឲ្យ ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ក្នុងការប្រមូលពន្ធ ទូទាំងប្រទេសកម្ពុជា ដើម្បីពង្រីកដៃគូប្រមូលពន្ធ និងផ្តល់ជាមធ្យោបាយ កាន់តែងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធចូលថវិកាជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ចាប់ពីពេលនេះទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដៃគូចំនួន ៦ ដែលចូលរួមប្រមូលពន្ធ រួមមាន ធនាគារ ACLEDA ធនាគារកាណាឌីយ៉ា ធនាគារឯកទេសវីង ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Royal។

គួរជម្រាបដែរថា ធនាគារកម្ពុជាសាធារណៈ ស្វាគមន៍រីករាយយ៉ាងខ្លាំង ក្នុងការនាំមកនូវដំណោះស្រាយប្រព័ន្ធធនាគារអេឡិចត្រូនិច ដែលជួយសម្រួលការបង់ពន្ធ ឲ្យបានទាន់ពេលវេលា មិនថាអ្នកជាប់ពន្ធ ស្ថិតនៅកន្លែងណានោះទេ៕

មតិយោបល់