ព័ត៌មានសុខភាព

បើអ្នកកំពុងតែស្ថិតក្នុងស្ថានភាព៣ចំណុចនេះ ហាមងូតទឹកឲ្យសោះ

ការងូតទឹកអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយអាចលាងជម្រះរាល់ភាពកខ្វក់ទាំងឡាយចេញពីរាងកាយ។ ក៏ប៉ុន្តែ អ្នកគួរតែដឹងថា ការងូតទឹកមិនបានត្រឹមត្រូវ ក៏អាចធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែរ។ បើយោងតាម​គេហទំព័រ soha បានបង្ហាញថា អ្នកពុំគួរងូតទឹកឡើយ បើសិនបើអ្នក​កំពុងតែស្ថិត​នៅក្នុងស្ថានភាព​ដូចខាងក្រោមៈ

១.កំពុងតែបែកញើសខ្លាំង
ជាធម្មតាក្រោយពេលដែលអ្នកធ្វើសកម្មភាពខ្លាំង ឬធ្វើលំហាត់ប្រាណ សីតុណ្ហភាពរាងកាយនឹងកើនឡើង ហើយញើសក៏ចេញបញ្ចេញមកក្រៅក៏កាន់តែច្រើនដែរ។ នៅពេលដែលរាងកាយបែកញើស រន្ធរោមនឹងបើកចំហធំៗ ហេតុនេះប្រសិនបើអ្នកងូតទឹកភ្លាមៗ ចំហាចទឹកនឹងជ្រាបចូលតាមរន្ធរោមទៅលើស្បែក ដែលអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្តាសាយ ក្អក គ្រុន ឬហានិភ័យនៃជំងឺរលាកសួត។

ម្យ៉ាងវិញទៀត ចំពោះអ្នកដែលមានសុខភាពទន់ខ្សោយ រាងកាយមិនអាចសម្របទៅនឹងការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនោះទេ ហើយលទ្ធផលត្រូវប្រឈមមុខនឹងបញ្ហាល្ហិតល្ហៃ ខ្វះឈាមបញ្ចូនទៅកាន់ខួរក្បាល នាំឲ្យកើតមានហានិភ័យដាច់សរសៃឈាមខួរក្បាល ជាដើម។

២.ទទួលទានឆ្អែតជ្រុល ឬពោះទទេ
ក្រោយពេលទទួលទានអាហាររួច អ្នកគួរតែសម្រាកឲ្យបានយ៉ាងហោចណាស់ ១ម៉ោង សូមងូតទឹក។ តែបើអ្នកងូតទឹកភ្លាមៗ នឹងធ្វើឲ្យចលនាកន្ត្រាក់របស់ក្រពះចុះខ្សោយ មិនបានបញ្ចេញទឹករំលាយអាហារ សរសៃឈាមរីកមាឌ និងធ្វើឲ្យលំហូរឈាមអាចត្រូវបានរាំងស្ទះ។ មិនតែប៉ុណ្ណោះ ការរាំងស្ទះសរសៃឈាម ធ្វើឲ្យបេះដូងលំបាកក្នុងការបញ្ចូនឈាមទៅកាន់សរីរាង្គផ្សេងៗដែរ។ នេះហើយ​ជាមូលហេតុ​ដែលបណ្តោលឲ្យ​កើតមានជំងឺសរសៃឈាមបេះដូង។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកឃ្លានខ្លាំងពេក អ្នកមិនគួរងូតទឹកឡើយ ព្រោះវាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ រាងកាយ​នឹងខ្វះ​ការផ្គត់ផ្គង់​ថាមពល។ ប៉ុន្តែ បើអ្នកនៅតែងូតទឹកក្នុងស្ថានភាពបែបនេះទៀត អ្នកនឹងកើតមានអាការៈឈឺក្បាល ឬដួលសន្លប់ ដោយមិនដឹងខ្លួន។

៣.ទទួលទានគ្រឿងស្រវឹង
បន្ទាប់ពីការទទួលទានគ្រឿងស្រវឹង ខ្លួនរបស់អ្នកនឹងមានការហត់នឿយ ហើយប្រសិនបើអ្នកងូតទឹកភ្លាមៗ ច្បាស់ជា​ធ្វើឲ្យជាតិស្ករ​ក្នុងរាងកាយ​កើនឡើងយ៉ាងឆាប់រហ័ស ហើយសីតុណ្ហភាពរាងកាយក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។

ប្រសិនបើអ្នកមានសុខភាពមិនល្អស្រាប់ ហើយទម្លាប់ងូតទឹកបែបនេះញឹកញាប់ទៀតនោះ អ្នកនឹងមានបញ្ហាវិលមុខ កើតជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ជាដើម។ លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹងច្រើនពេក ជាតិពុលនឹង​ប្រមូលផ្តុំ​នៅក្នុងថ្លើម​កាន់តែច្រើន ដែលអាច​បង្កទៅ​ជា​ជំងឺ​ផ្សេងៗ៕

មតិយោបល់