ព័ត៌មានសេដ្ឋកិច្ច

កូឡៅគ្រុប នឹងបង្កើតរោងចក្រតម្លើងរថយន្ត និងម៉ូតូ នៅតំបន់សេដ្ឋពិសេសខេត្តស្វាយរៀង

ក្រុមហ៊ុនកូឡៅគ្រុប មកពីប្រទេសកូរ៉េ នឹងបង្កើតរោងចក្រតម្លើងរថយន្ត និងទោចក្រយានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យ ស្វាយរៀង និងកូឡៅគ្រុប ដែលធ្វើឡើងកាលពីម្សិលមិញនេះ។

សម្រាប់សមត្ថភាពរបស់រោងចក្រតម្លើងរថយន្តនេះ គឺគ្រោងនឹងតម្លើងរថយន្តឲ្យបាន ៣ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងម៉ូតូ ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ក្រុមហ៊ុន កូឡៅគ្រុប នឹងក្លាយជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដែលវិនិយោគលើការតម្លើងរថយន្ត និងទោចក្រយានយន្តនៅកម្ពុជា ហើយក្រុមហ៊ុនក៏មាន ៩សាខាផ្តាច់មុខ ស្ថិតនៅក្នុងប្រទេសឡាវ សាធារណរដ្ឋកូរ៉េ កម្ពុជា​ សិង្ហបុរី ហុងកុង ថៃ វៀតណាម មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក ព្រមទាំងមានតំណាងភ្នាក់ងារចែកចាយចំនួន ៦០ នៅទូទាំងសកលលោក។

គួរបញ្ជាក់ដែរថា ភាគីកូរ៉េ ក៏បានចុះអនុស្សារណៈយោគយល់គ្នា​ ក្នុងការផ្តល់កិច្ចសហការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់និស្សិតកម្ពុជា ជាពិសេសគឺជំនាញបច្ចេកទេសយានយន្ត៕

មតិយោបល់