ព័ត៌មានសេដ្ឋកិច្ច

Jack MA ចាប់ដៃគូជាមួយអាមេរិក ផលិតភាពយន្តហូលីវូដលំដាប់ពិភពលោក

មហាសេដ្ឋី Jack MA បានចាប់ដៃសហការគ្នាជាមួយ លោក Steven Spieldberg ម្ចាស់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដ Amblin Partners ដើម្បីផលិតភាពយន្តលំដាប់ពិភពលោក ចែកចាយទូទាំងប្រទេសចិន សហរដ្ឋអាមេរិក និងសកលលោក។

ក្រុមហ៊ុន Alibaba Pictures របស់ Jack MA បានសហការទាំងផ្នែក ហិរញ្ញវត្ថុ និងផលិតភាពយន្តជាមួយក្រុមហ៊ុន Amblin Partners ដែលក្នុងនោះក៏មានស្ទូឌីយោ DreamWorks ផងដែរ។

លោក Jack MA បានលើកឡើងថា ចិន និងអាមេរិក អាចមានវប្បធម៌ខុសគ្នា ប៉ុន្តែក្រុមហ៊ុន នឹងផ្តោតទៅលើសាច់រឿងនិយាយពីមនុស្ស ដែលនឹងដើរតួជាស្ពានចម្លងរវាងប្រទេសទាំងពីរ។

លោក Zhang Wei ប្រធានក្រុមហ៊ុន Alibaba Pictures បានលើកឡើងថា កិច្ចសហការនេះ គឺលើសពី ការវិនិយោគហិរញ្ញវត្ថុ ព្រោះមានក្រុមហ៊ុនផលិតភាពយន្ត Hollywood ជាច្រើនសំលឹងឃើញតែ ដើមទុនរបស់លោក តែការជ្រើសរើស Amblin គឺលើសពីការសំលឹងតែ ទឹកប្រាក់។

កាលពីដើមឆ្នាំ ២០១៦នេះ មហាសេដ្ឋីចិន Dalian Wanda ក៏បានទិញភាគហ៊ុនក្រុមហ៊ុនផលិតភាពយន្តហូលីវូដមួយដែរ ហើយគ្រោងនឹងវិនិយោគបន្ថែមក្នុងក្រុមហ៊ុន Sony Pictures ដែលនេះជាការប្រកួតប្រជែងដ៏ក្តៅ ក្នុងវិស័យភាពយន្តហូលីវូដ៕

104006257-gettyimages-613724992-530x298 alibaba

មតិយោបល់