ព័ត៌មានសេដ្ឋកិច្ច

ចាប់ពីថ្ងៃនេះ ការចូលទស្សនា រមណីយដ្ឋាន ឋានសួគ៌បូកគោ លែងតម្រូវឲ្យបង់ប្រាក់ហើយ

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និងរមណីយដ្ឋានបូកគោ នឹងលែងគិតថ្លៃសំបុត្រចូលទស្សនាហើយ ចាប់ពីថ្ងៃទី ១៥ ខែតុលា នេះហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តកំពត។

លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានធ្វើពិធីអបអរសាទរឱសានវាទ នៃការលក់សំបុត្រចូលកម្សាន្ត រមណីយដ្ឋានឋានសួគ៌បូកគោ ដោយមានការចូលរួមពី ប្រតិភូយុវជនជាង ៥០០នាក់។

ការលើកលែងថ្លៃសំបុត្រនេះ គឺក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់យក ហើយវានឹងជួយសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ទៅទស្សនាកម្សាន្តនៅ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត។

ជាចុងក្រោយ លោក រំពឹងថា ដំណោះស្រាយនេះ នឹងជួយជម្រុញសកម្មភាពទេសចរណ៍នៅ តំបន់ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត៕

មតិយោបល់