ព័ត៌មានសេដ្ឋកិច្ច

រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមគោ ខ្នាតធំ មួយកន្លែង

រតនៈគិរី: លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងអស់លោក លោកស្រី មន្ត្រីជំនាញក្រសួង បានចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមគោ ខ្នាតធំរបស់ក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស មានទីតាំងស្ថិតក្នុង ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ នៅព្រឹកថ្ងៃទី១៤ ឧសភា ២០១៦។
បច្ចុប្បន្ន ក្រុមហ៊ុន បានចិញ្ចឹមក្រុមហ៊ុនបានចិញ្ចឹមគោបំប៉ន ពូជក្នុងស្រុក ចំនួន ១៨០០ក្បាល និងគោនាំចូលពីប្រទេសអូស្ត្រាលី បានចំនួន ២៣០ក្បាល និងផលិតកូនបានចំនួន ៦៨០ក្បាល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ក្រោលគោ ទ្រុងបង្ខាំង សម្រាប់ពិនិត្យជម្ងឺ រោងធ្វើផ្អកស្មៅ និងស្មៅក្រៀម អគារការិយាល័យ រោងសម្រាប់ព្យាបាលសត្វ និងអគារ សម្រាប់បុគ្គលិក និងកម្មករ ស្នាក់នៅ ទៀតផង។
លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន បន្តការយកចិត្តទុកដាក់ ក្នុងការបង្កើនបរិមាណ ការនាំគោចូលមកពីប្រទេសអូស្ត្រាលី ឱ្យបានទៅតាមផែនការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុក និងយកចិត្តទុកដាក់ពិនិត្យ និងថែទាំសុខភាពសត្វផង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រុមងហ៊ុន ជួយចែកពូជគោ និងបច្ចេកទេសចិញ្ចឹម ដល់កសិករ ដើម្បីយកទៅចិញ្ចឹម ផងដែរ៕

photo_2016-05-14_19-51-33 photo_2016-05-14_19-51-35 photo_2016-05-14_19-51-37

មតិយោបល់