ព័ត៌មានសេដ្ឋកិច្ច

ផ្សារទំនើប AEON MaxValu Express សម្ពោធជាផ្លូវការ ក្នុងគម្រោងបុរីប៉េងហួត ឌឺស្តារព្រីមៀរ

នៅថ្ងៃនេះ ផ្សារទំនើប AEON MaxValu Express បានសម្ពោធជាផ្លូវការហើយ ក្នុងគម្រោងបុរីប៉េងហួត ឌឺស្តារព្រីមៀរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គេហទំព័រហ្វេសប៊ុក AEON Cambodia។

បច្ចុប្បន្ន ក្រុមហ៊ុនអ៊ីអន បានបើកដំណើរការផ្សារ AEON MaxValu Express ប្រមាណ ៦០០សាខា នៅប្រទេសជប៉ុន ខណ:កម្ពុជា មាន ៣សាខាគឺ AEON MaxValu Express បឹងកេងកង១, AEON MaxValu Express Roeussey Keo តាមបណ្តោយផ្លូវ ៥៩៨ បុរី ប៉េងហួត ឌឺស្តារព្រីមៀរ និង AEON MaxValu Express Toul Kork ផ្លូវ ៣១៥ ជិតផ្សារមាន់អាំង។

ការបើកដំណើរផ្សារទំនើបមួយនេះ នឹងធ្វើឲ្យអតិថិជន អាចមានភាពងាយស្រួលក្នុងការរស់នៅ ដែលអាចទិញទំនិញជាច្រើនមុខនៅក្បែរផ្ទះរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប AEON Max Valu Express នៅបុរីប៉េងហួត ឌឺស្តាព្រីមៀរ មានទីតាំងនៅតាមបណ្តោយផ្លូវ ៥៩៨ ចម្ងាយ ៤ គីឡូម៉ែត្រពីរង្វង់មូល Camko៕

មតិយោបល់