ប៉ាគីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយ Urdu ក្នុងស្រុក នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ០៦នាក់ ត្រូវបានសម្លាប់ និង ៥០នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះគ្រាប់បែកមួយ បានវាយប្រហារនៅផ្សារ ក្នុងតំបន់កុលសម្ព័ន្ធនៃប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅតំបន់ផ្សារ Noor ភាគពាយ័ព្យទីក្រុង Parachinar ស្ថិតនៅកន្លែងទីភ្នាក់ងារ Kurram ដែលជាតំបន់ជាប់ព្រំដែនប្រទេសអាហ្គានីស្ថាន។
តាមអាជ្ញាធរ បានឲ្យដឹងថា ហាងចំនួន ១៥ នៅក្បែរនោះ ត្រូវបានរងការបំផ្លាញផងដែរ ខណៈអ្នករងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។
មកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ៕
មតិយោបល់