វត្តមានតារាចម្រៀងកូរ៉េខាងត្បូងលោក Rain បានធ្វើឲ្យកក្រើកឆាកនៅកោះពេជ្រយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រេចបំណងរបស់ខ្លួន ក្នុងនោះក៏មានអ្នកថតរូបម្នាក់ផងដែរ ដែលអាចបំពេញក្តីស្រម៉ៃ តាំងពីដើមទី ។
ជាងថតរូប ក្នុងចំណោមអ្នកថតរូបល្បីៗ លោក អៀត ពិសិដ្ឋ ដែលជាកាម៉េរ៉ាមេន ថតរូប Pre Wedding , ថតតាមមង្គលការ កម្មវិធីផ្សេងៗ រួមទាំងការថតរូបភាពម៉ូដែលផងដែរនោះ បានបង្ហាញអារម្មណ៍ និងគោលដៅខ្លួនធំៗមួយ ជាមួយ Rain ។
«ខ្ញុំបានគាំទ្រ Rain តាំងពីឆ្នាំ២០០៤ -២០០៥ រហូតមកដល់បច្ចុប្បន្ន ហើយចេះថតរូបនៅឆ្នាំ២០១៣ ចាប់តាំងពីចេះថតរូបមកខ្ញុំ ផ្ទាល់បានដាក់គោលដៅស្រម៉ៃ ថាថ្ងៃណាមួយ អាចនឹងបានថត Rain មែន ពិតជាមានមោទនភាពលើខ្លួនឯង ដែលមានឱកាសថតតារាល្បីទូទាំងពិភពលោក» ។ លោក អៀត ពិសិដ្ឋ បានថ្លែងប្រាប់ Post Komsan នៅរសៀលថ្ងៃទី៣១ ខែមីនា តាមរយៈឆាតបណ្តាញសង្គម FB ។
លោកបានបន្ថែមទៀតថា «អ្វីដែលខ្លួនបានប៉ងប្រាថ្នាគឺសម្រេចហើយ ពោលគឺ ក្តីស្រម៉ៃខ្ញុំបានក្លាយជាការពិតហើយ គឺបានថតរូប My Idol Rain ក្តីស្រមៃដរសែនយូរណាស់មកហើយ»។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ជាងថតខាងលើ ក៏បានលើកឡើងថា សូម្បីតែឈ្មោះរបស់លោក ក៏មានជាប់ឈ្មោះហៅក្រៅរបស់ Bi Rain ដូចគ្នា គឺ Pisith Bi ហើយក្រុមថតរូបរបស់លោកទៀតសោតគឺប្រើប្រាស់ឈ្មោះនេះតែម្តង៕
មតិយោបល់